អបអរសាទរទិវាយុវជនអន្តរជាតិលើកទី២៥ ដែលត្រូវបានប្រារព្ធឡើងតាំងពី ១២ សីហា ១៩៩៩


   យុវជនជាសរសៃឈាមនិងដង្ហើម មិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏ជាកម្លាំងជួរមុខក្នុងការការពារ ដោះស្រាយបញ្ហាដែលកើតមាន។ ក្នុងនាមយើងជាក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា យើងពិតជាចង់ឃើញភាពស្វាហាប់របស់យុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេស ពីព្រោះយើងត្រូវការយុវជន ដើម្បីកសាងនូវសមិទ្ធផលថ្មីៗក្នុងការសម្រួលដល់ការរស់នៅរបស់ប្រជាជន។

នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ យុវជនគួរគប្បីប្រឹងប្រែង ខិតខំសិក្សា រៀនសូត្រ ដើម្បីមានជំនាញ ឬចំណេះដឹងជាប់នឹងខ្លួន ពីព្រោះកាលណាបើមានចំណេះជំនាញហើយ យុវជនលែងជាបន្ទុកដល់សង្គម ថែមទាំងអាចជាចំណែកមួយអភិវឌ្ឍសង្គមជាតិផងដែរ។

#UYFC #MLVT

Post a Comment

Previous Post Next Post