នៅ
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ពុទ្ធ ចាន់ថន នាយការិយាល័យ អប់រំផ្សព្វផ្សាយដែលមានជំងឺ ត្រូវព្យាបាលដោយវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ទឹកសុទ្ធ០៤កេស រួមនឹងថវិកាមួយចំនួន ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ