━━━━━✥◈✥━━━━━
នាថ្ងៃពុធ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ចើញរបស់លោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូគណៈមេធាវីមកដល់អាកាសយានដ្ឋានអន្តរជាតិ IGI ដើម្បី
ធ្វើទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤។
ដំណើរអញ្ជើញមកដល់របស់ឯកឧត្តមប្រធាន និងប្រតិភូគណៈមេធាវីបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅដោយផ្ទាល់ពីសំណាក់លោក Shri Saurabh Mishra សហអគ្គលេខាធិការគណៈមេធាវីនៃប្រទេសឥណ្ឌា និងសហការី ហើយបានអមដំណើរគណៈប្រតិភូដល់សណ្ឋាគារ ដែលឯកឧត្តមប្រធាននិងប្រតិភូស្នាក់នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!