━━━━━✥◈✥━━━━━
កម្ពុជានឹងចូលរួមយ៉ាងសកម្មក្នុងការធានា ការទាញយកធនធានធម្មជាតិសមុទ្រ ប្រកបដោយនិរន្តរភាព។ យើងកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ហើយយើងមិនចង់ឃើញសមុទ្ររបស់យើងទទួលរងពីវាទេ»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅ
ក្នុងឱកាស អញ្ជើញជាអធិបតី បើកវេទិកាពិភាក្សាសមុទ្រខៀវ (Blue Sky) រៀបចំឡើងដោយស្ថានទូត បារាំងប្រចាំកម្ពុជា និង នៅខេត្តព្រះសីហនុ នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារបរិស្ថាន និងជីវចម្រុះសមុទ្រ ដោយបានស្វាគមន៍ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីដៃគូពាក់ព័ន្ធ ដើម្បីចែករំលែកចំណេះដឹងនិងកិច្ចសហប្រតិបត្តិការ ក្នុងការថែទាំសុខភាពសមុទ្រ»។ វាច្បាស់ណាស់ថា ការបំពុលដោយសំណល់សំរាម ប្លាស្ទិក កើតឡើងដោយការមិនទាន់បានទុកដាក់សំរាមបានល្អ ដែលបណ្តាលឱ្យមានការកើនឡើង និងផលប៉ះពាល់អវិជ្ជមាន លើសុខភាពមនុស្ស សង្គម សេដ្ឋកិច្ច បរិស្ថាន រួមទាំងការបំពុលសមុទ្រ និងសត្វព្រៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ដើម្បីអភិរក្ស និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គឺជាតួនាទីរួមរបស់យើងរបស់ប្រទេសទាំងអស់។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ចំពោះភាពស្ងាត កម្ពុជា ក្នុងរយៈពេល១១ ខែកន្លងមកនេះ យើងបានចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នោះមិនត្រឹមតែជាជំហានមួយ ហួសពីការពង្រីកការប្តេជ្ញាចិត្ត និងថែមទាំងបានអនុវត្តការងារនានា ដើម្បីធានាថាកម្ពុជាស្អាត។ យើងដឹងហើយថា ការចោលសំរាមក្នុងសមុទ្រជាបញ្ហាមិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែនៅទូទាំងពិភពលោក។ប៉ុន្តែយើងធ្វើការឆ្ពោះទៅរកការកាត់បន្ថយ ឬបើអាចលុបបំបាត់ការចោលសំរាមតាមសមុទ្រនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការមួយដែលមានឈ្មោះថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យើងទទួលបានមនុស្សចូលរួមពីមនុស្សជាង ៨ លាននាក់ ឱ្យចូលរួមក្នុងយុទ្ធនាការដែលខ្ញុំហៅថាគ្រាន់តែជាយុទ្ធនាការប្តេជ្ញាចិត្ត។ យើងបានចាប់ផ្តើមយុទ្ធនាការទីពីរ ដែលមានឈ្មោះថា«កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតដល់ពេលនេះ យើងទទួលបានឃុំ សង្កាត់ ចំនួនជាង ៦០០ ក្នុងចំណោមឃុំចំនួន ១ ៦៥២ ដែលបានចូលរួមត្រឹមតែពីរខែប៉ុណ្ណោះ។ ក្រឡេកទៅមើលស្ថិតិ ប្រទេសកម្ពុជាបានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក បានចំនួន ៧៤,១% ក្នុងរយៈពេល ១១ខែកន្លងមកនេះ បើធៀបនឹងឆ្នាំមុន។ ប្រសិនជាបើគ្មានការកាត់បន្ថយទេ ចំនួនប្លាស្ទិកនេះ ប្រមាណពាក់កណ្ដាលអាចនឹងប៉ះពាល់ដល់បរិស្ថាន អាចធ្លាក់ចូលទៅសមុទ្រ ឬអាចចូលទៅទន្លេ។ នេះគ្រាន់តែជាការរួមចំណែកពីកម្ពុជា។ ស្ថិតិរបស់អង្គការសហប្រជាជាតិបានចេញផ្សាយកន្លងមក បានបង្ហាញថា នៅឆ្នាំ២០៥០ ចំនួនប្រជាជនប្លាស្ទិក នឹងមានច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ៕