ខេត្តព្រៃវែង៖ ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកតាមបណ្ដាភូមិមួយចំនួន ក្នុងឃុំកំពង់ពពិលស្រុកពារាំង ខេត្តព្រែវែង។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងឆ្នោតឡូតូមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះបង្ក្រាបនឹងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះម្ដងរួចមកហើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វីទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។
ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា៤ជនណាលេងល្បែងស៊ីសងជននោះត្រូវថ្តន្ទាទោសពិន័យជាប្រាកើពីមួយម៉ឺនរៀលដល់ប្រាំម៉ឺរៀលឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ។ក្នុងករណីពុំរាចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀលដល់ប្រាំសែនរៀលនិងដាក់គុកពីមួយខែដក់មួយឆ្នាំ។
មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម លោកចេមប្រាអភិបាលនៃគណៈអភិបាលស្រុកពារាំងនិងលោកវរសេនីយ៍ទោស៊ីសីហា អធិការនៃអធិការដ្ឋាននគរបាលស្រុកពារាំងមិនគួរមើលរំលងនោះ។
មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចាប់កូនចៅក្រោមឱវាទចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់និងឆ្នោតឡូតូដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។