កណ្តាល៖ នៅព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកចាន់ តារា អភិបាល នៃគណះអភិបាល ក្រុងអរិយក្សត្រ រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមក្នុងពិធីដាំកូនឈេីចម្រុះសរុបប្រមាណ ១,០០០ដេីម ដើម្បីអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤ និងសម្រាប់លម្អសោភ័ណភាណ នៅក្នុងបរិវេនវត្តស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្រោមការដឹកនាំ និងគិតគូរដោយ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ។
សូមជម្រាបថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើនទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។