ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ៖យើងជាអ្នកដឹកនាំ គ្រប់គ្រង អភិរក្ស ដូចនេះយើងចាំបាច់ត្រូវមានចំណេះដឹង និងជំនាញច្បាស់លាស់


   មានប្រសាសន៍បែបនេះក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញសំណេះសំណាលនិងសួរសុខទុក្ខ មន្ត្រីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ។ 

នាឱកាសនេះ លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តរតនគិរី បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំនូមពរ របស់មន្ទីរធម្មការនិងសាសនាខេត្តរតនគិរី ដោយនៅក្នុងខេត្តមានការប្រតិបត្តិសាសនាធំៗចំនួន៣ គឺ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គ្រីស្ទសាសនា និងឥស្លាមសាសនា។ ដោយឡែកចំណែកបងប្អូនជនជាតិដើមភាពតិចមួយចំនួនធំ នៅតែរក្សាជំនឿដើមរបស់គាត់ដដែល ដោយផ្តោតទៅលើព្រលឹងអ្នកដឹកនាំ មេកន្រ្ទាញ អារក្ខ អ្នកតាជាដើម ។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជួបសំណេះ

សំណាលនាឱកាសនេះ ក្នុងគោលបំណងដើម្បីឈ្វេង

យល់នូវសកម្មភាពការងាររបស់មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនាខេត្តរតនគិរីបានអនុវត្តកន្លងមក  ជំរុញការ

អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ភាពសុខដុមនីយកម្មសាសនាមានសារៈសំខាន់ណាស់ ដូចនេះមន្រ្តីរាជការរបស់មន្ទីរខេត្តក្នុងនាមជាសេនាធិការរបស់ក្រសួង ចាំបាត់មានចំណេះ ជំនាញច្បាស់លាស់ ដើម្បីគ្រប់គ្រងដឹកនាំលើគ្រប់សាសនាដែលមានក្នុងខេត្តរបស់ខ្លួន។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ខេត្តរតនគិរី ដែលស្ថិតនៅភាគឦសាន្ត និងមានបងប្អូនជនជាតិដើមនេះ មានលក្ខណៈពិសេសជាងខេត្តផ្សេងៗ ដែលមានបងប្អូនជនជាតិដើមរក្សាជំនឿដើមរបស់គាត់ដដែល ដោយផ្តោតទៅលើព្រលឹងអ្នកដឹកនាំ មេកន្រ្ទាញ អារក្ខ អ្នកតា រហូតទៅដល់៤៩% ដូចនេះសូមជំរុញបងប្អូនជនជាតិដើមរក្សាជំនឿនេះ ដើម្បីអភិរក្សជំនឿនេះផ្សារភ្ជាប់ទៅនិងភូមិសាស្រ្ត ដែលនិងមានសក្តានុពលលើវិស័យទេសចរណ៍សាសនា សម្រាប់ចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕










Post a Comment

Previous Post Next Post