ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបសំណេះសំណាលជាមួយអតីតសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល


   នារសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអតីតសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១០រូប ក្នុងនោះអតីតសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥រូប និងអតីតសិស្សមន្ត្រីក្រមការចំនួន ៥រូប ដែលបានចូលមកបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្តីរាជការក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស នៅទីស្តីការក្រសួងអធិការកិច្ច។







Post a Comment

Previous Post Next Post