━━━━━✥◈✥━━━━━
ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងទីប្រជុំជនរាជធានីខេត្ត បានដឹកនាំកិច្ចប្រជុំ (ជាលើកទី២) ស្តីពីការពិនិត្យ លទ្ធផលនៃការសិក្សាបឋមសម្រាប់គម្រោងរៀបចំបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់នៅ ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌចំការមន ព្រមទាំងការកែលម្អរ ប្រឡាយពោងពាយ និងការរៀបចំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ និងការសិក្សាបណ្តាញប្រព័ន្ធលូទឹកកខ្វក់ និងរៀបចំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមនិងការរៀបចំផែនការមេនៃការគ្រប់គ្រងទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស ដោយភាគីពាក់ព័ន្ធបានផ្តល់ទិន្នន័យ ធាតុចូលសំខាន់ៗ និងអនុសាសន៍សម្រាប់ក្រុមការងារបន្តអនុវត្តលើការងារសិក្សារបឋមនៃគម្រោង។
២៦ កក្កដា ២០២៤