មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងបនប៉ៃលិន​ អញ្ជើញត្រួតពិនិត្យ កម្លាំងអន្តរាគមន៍


   ខេត្តប៉ៃលិន​៖ ថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤  អនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី កែម​ អនុជ​ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​​ បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍  សម្រាប់ដោះស្រាយរាល់យថាហេតុផ្សេងៗ នៅទីបញ្ជាការ។ 

លោក ឧត្តមសេនីយ៍ត្រី កែម អនុជ បានបញ្ជាក់ថា តួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយរាល់យថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី កែម អនុជ​ បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕





Post a Comment

Previous Post Next Post