ល្បែងស៊ីសងតាមអនឡាញ នៅតែបន្តបើកលេងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់បង្ក្រាប ទោះបីមានបទបញ្ជារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី យ៉ាងណាក៏ដោយ នៅស្រុកត្បូងឃ្មុំ


   ខេត្តត្បូងឃ្មុំ៖ ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញ ស្ថិតនៅក្នុងឃុំជីគរ,ឃុំមង់រៀវ  ក្នុងស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ជាច្រើនកន្លែង បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ ជារៀងរាល់ថ្ងៃ ។

ពួកគាត់បានលើកឡើងថា ជារៀងរាល់ថ្ងៃ ពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងតាមអនឡាញយ៉ាងច្រើនកុះករ ។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។

សូមរម្លឹកផងដែរថាកន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរតិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព  ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញនៅស្រុកត្បូងឃ្មុំ បានបើកដំណើរការលេងយ៉ាងរលួន។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ឯក សាំ ហេង អធិការស្រុកត្បូងឃ្មុំ នៅថ្ងៃទី២០ខែកក្ដដាឆ្នាំ២០២៤នេះ បាននៅឡើយទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។

ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អាជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័នៅស្រុកត្បូងឃ្មុំ និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕






Post a Comment

Previous Post Next Post