ខេត្តកំពង់ចាម៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់)តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិទទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅក្នុង ឃុំបារាយណ៍ ស្រុកព្រៃឈរ នាំគ្នាសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ល្បែង មួយនេះ រួចផងក៏មិនដឹង ទើបមានបើកល្បែងស៊ីសងដូចជា(ជល់មាន់)តាមអនឡាញ មួយកន្លែង ទុកឲ្យក្រុមញៀនល្បែងទាំងនោះចូលលេងគគ្រឹកគគ្រេង គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ.! និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(ជល់មាន់)តាមអនឡាញ នៅលើទឹកដី ស្រុកព្រៃឈរ បានឡើយ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់មន្ត្រី ក្រោមឱវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(ជល់មាន់)តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕