ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ភ្នាក់ងារសារព័ត៌មានយើង ឲ្យបានដឹងថា! មានទីតាំងល្បែងជល់មាន់ តាមអនឡាញ
ពីកន្លែងនេះ.!!
(ទី១)ខាងក្រោយ ពេទ្យបរកែវ ស្ថិតនៅភូមិមួយ .!
(ទី២)នៅក្រោយដើមឬស្សី ស្ថិតនៅភូមិមួយ .!!
ទីតាំងល្បែងស៊ីសង ពីកន្លែងនេះ នៅក្នុងទឹកដី ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ប្រហែល ម្ចាស់ទីតាំងបនល្បែងនេះ មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពលទៀតផង ទើបគ្មាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះមកបង្រ្កាប!។
ជាមួយគ្នានេះដែរ ទីតាំងល្បែងជល់មាន់ តាមអនឡាញ ពីកន្លែងក្នុង ឃុំឡាមីញ ស្រុកបរកែវ កំពុងបើកដំណើរការយ៉ាងពេញបន្ទុ ពោលគឺ បើកលេងខួបប្រាំង ខួបវស្សា តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះចាត់វិធានការបង្ក្រាបឡើយ ដែលធ្វើឲ្យគេសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ សម្ងំ ទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងបនល្បែងសុីសង មួយនេះ រួចហើយ មើលទៅ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ។ល។
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធ ឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ។
ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាគណៈ មេបញ្ជាការឯកភាពខេត្ត ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ តាមអនឡាញ ពីកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស កន្លងមកនោះ៕