កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ឋិតក្នុងទឹកដី សង្កាត់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកដំណើរការយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចមិនហ៊ានបង្ក្រាប


   ខេត្តស្វាយរៀង៖ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងសុីសងជល់មាន់មួយកន្លែង ជ្រកក្រោមផ្លាកកាស៊ីណូគ្មានផ្លាកយីហោ បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ នៅទល់មុខ កងអនុសេនាតូលេខ១ ធ្លក ឋិតនៅក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ពួកគាត់បានលើកឡើងថាពួកគាត់ឃើញក្រុមអ្នកញៀនល្បែង មានពលរដ្ឋខ្មែរ ~ជនជាតិវៀតណាម~ជនជាតិចិន ចូលលេងល្បែងស៊ីសងជល់មាន់ និងល្បែងមួយចំនួនទៀត យ៉ាងច្រើនកុះហូរកញ្ជ្រៀវត្រហឹងអ៊ឹងកង មិនរំខានដល់អាជ្ញាធរទីនោះឡើយ។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង "ជ្រកក្រោមកាស៊ីណូ ដែលមិនមានស្លាកយីហោ"នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើង មិនបានសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ព័ន្ធ នៅទីនោះទេដោយអង្គភាពយើងមិនមានលេខទូរសព្ទ ដើម្បីទំនាក់ទំនង។

ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ក្នុងសង្កាត់ព្រៃអង្គុយ និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

ពលរដ្ឋសំណូមពរដល់ លោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមលោកជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង និងមានវិធានការបង្ក្រាប! ល្បែងសុីសង គ្រប់ប្រភេទ នៅក្នុង”កាស៊ីណូ”គ្មានស្លាកយីហោ ឋិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។

ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន សុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕










Post a Comment

Previous Post Next Post