ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត នៅលើទឹកដី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឡើយ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរសើនៅ ក្បែរទីតាំងល្បែងស៊ីសងខាងលើ ដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ល្បែងសុីសង មួយកន្លែងនេះ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជា(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ ចូលលេងទាំងយប់ថ្ងៃ គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានលើកឡើងថា! ឯណាទៅ.? ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស កន្លងមក។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងៗទៀត មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹងសន្តិសុខសង្គម៕
Tags:
ព័ត៌មានសន្តិសុខសង្គម