នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងកញ្ញាមេធាវី ដានី ច័ន្រ្ទរស្មីឈូករ័ត្ន ទៅទទួលប្រតិភូគណៈមេធាវីប្រទេសម៉ាឡេស៊ី ចំនួន ១រូប នៅអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ។
ការអញ្ជេីញមកប្រទេសកម្ពុជារបស់ប្រតិភូគណៈមេធាវីប្រទេសម៉ាឡេស៊ី គឺដេីម្បីចូលរួមកម្មវិធីសន្និសីទអន្តរជាតិគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការផ្តល់ជំនួយផ្នែកច្បាប់ ដែលប្រារព្ធធ្វេីនៅសាលសន្និបាត២០២១ (ជាន់ទី២) នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ