ភ្នំពេញ៖ យោងតាមប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ បានរាយការណ៍មកថា៖ ទីតាំងល្បែងហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀត ខុសច្បាប់ ១កន្លែង ស្ថិតតាមបណ្ដោយផ្លូវ១១៣K សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បើកកៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ អោយចូលលេងយ៉ាងរលូន ចំណែកលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប ។
ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ដែលមានទីតាំងខាងលើ បានធ្វើអោយពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ជាហេតុ!ធ្វើពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។
ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន។
សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ជាពិសេសល្បែងស៊ីសងគ្រប់ប្រភេទ សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។
#(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕