សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិនិត្យពិភាក្សាលើការកែសម្រួល និងបំពេញបន្ថែមរចនាសម្ព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក ជាសមាជិក សមាជិកាគណៈអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល ចំនួន ២៦រូប នៅវិមាន ៧មករា (ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា) នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ