ខេត្តឧត្តមានជ័យ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(បៀរ)ខុសច្បាប់ ជាច្រើនវង់ នៅក្នុងតារាងបាលទះ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ បើកទទួលក្រុមអ្នកញៀនល្បែងទាំងនោះឲ្យនាំគ្នាទៅចូលលេង ច្រើនតុតែអាជ្ញាធរ សមត្ថកិច្ច នៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាបនោះទេ ។ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសង(បៀរ)ខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រយៈពេលយូខែមកហើយ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងមួយនេះមិនខាន ទើបគ្មានការបង្រ្កាប!
ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ក្រុងសំរោង បានដាក់សង្ស័យថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក នៅពីក្រោយ រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង(បៀរ)ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ក្រុងសំរោង ខេត្តឧត្តមានជ័យ បានឡើយ។
ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុង ក្រុងសំរោង ខេត្តឧត្តមាជ័យ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាអសន្តិសុខសង្គម និងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
ហេតុនេះពលរដ្ឋស្នើសុំដល់ លោក ខូវ លី ស្នងការនគបាលខេត្តឧត្តមានជ័យមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅល្បែងស៊ីសងជ្រកក្រោមតារាងបាលទះខាងមុខលក់បាយស្ថិតនៅភូមិសង្កាត់ខាងលើនោះផង។
Tags:
ព័ត៌មានសន្តិសុខសង្គម