ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីរពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងបានអោយដឹងថាចំពោះឡានខ្នាតយក្យធំៗចូលក្រុងបានគឺជាឡានមានអំណាចខ្លាំងហើយព្រោះឃ្លាំងដែលទំនិញនោះសុទ្ធតែធំៗដែលបោះទីតាំងនៅក្នុងក្រុងតែម្ដង។ហើយបន្ថែមទៀតថាបើឡានដឹកទំនិញល្មមៗមិនអាចចូលបានទេទល់តែសែនត្រូវទើបអាចចូលបាន។
បើតាមរដ្ឋបាលខេត្តលេខ1372/22 សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់រថយន្ដធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបងនឹងផ្លាស់ប្ដូទីតាំងស្កុកទំនិញនៅផ្លូវវ៉េងក្រុងវិញចុះថ្ងៃទី02-05-2022។
ទោះជាយ៉ាងណាក្ដីរយះកន្លងមកនេះម្ចាស់ឡានខ្នាតយក្យៗនៅតើផ្លើនដដែលជាពិសេសដឹកទំនិញជី ស៊ីម៉ង់ត៍ ដែក នឹងទំនិញផ្សេងៗទៀត។ជាក់ស្ដែងនៅថ្ងៃទី18-05-2024ឡានខ្នាតយក្យមួយគ្រឿងចូលមកដាក់ជីនៅចំណុចផ្លូវដៃប្រាំបីមកថ្នល់រទេះភ្លើងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបងដោយរំលូន។
ហេតុនេះពលរដ្ឋស្នើសុំដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត មេត្ដាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅឡានខ្នាតយក្យចូលក្រុងនោះផងទាន។
Tags:
ព័ត៌មានជាតិ