ទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ គ្រប់ប្រភេទផ្សេងៗទៀត ២.កន្លែងក្នុង សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ បើកលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ច មិនហ៊ានបង្ក្រាប!


   ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានប្រាប់មកថា! មានទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ ២.កន្លែង.!

ទីតាំង(ទី១)ត្រង់ចំណុច ស្រះទឹក ស្ថិតនៅភូមិព្រៃទា .!

ទីតាំង(ទី២)នៅភូមិព្រៃទា .! ទីតាំងល្បែងសុីសង ២.កន្លែងនេះ ស្ថិតក្នុងទឹកដី សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្រប់គ្រងដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនឃើញចាត់ឲ្យកូនចៅចុះបង្ក្រាប!នោះទេ ?

ប្រជាពលរដ្ឋនៅក្នុង សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត បើកលេងយ៉ាងរលូន ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋ និងមហាជន នាំគ្នាដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ២.កន្លែងនេះរួចអស់ហើយ ផងក៏មិនដឹង? ទើបហ៊ានបើកល្បែងសុីសងដូជា(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត ទុកឲ្យក្រុមញៀនល្បែងមានខ្មែរ និងជនជាតិចិន ចូលលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន​ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់បនល្បែងសុីសង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត នៅលើទឹកដី សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ នឹងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋរស់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ.៣ ខណ្ឌពោធិ៍សែនជ័យ សំណូមពរទៅដល់​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)និងល្បែងគ្រប់ប្រភេទផ្សេងៗទៀត ២.កន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ជាបន្ទាន់ ដើម្បីបង្រឹង សន្តិសុខសង្គម។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាយ៉ាង ម៉ឹងម៉ាត់ឲ្យលោក អភិបាលរាជធានី.ខេត្តទាំងអស់ នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

Post a Comment

Previous Post Next Post