ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មី ថាមានទាហានថៃបានកាត់បើកសោរនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ ក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។
ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។
រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នេះជារូបភាពចាស់តាំងពី ១៦ឆ្នាំមុនមកម្លេះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះនោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឱ្យមានការភ័ន្តច្រទ្បំ។
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ