យានយន្តល្មើសចំនួន ២៩១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែមេសា


   ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១២គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ៧៤គ្រឿង ម៉ូតូ ២៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩១គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៦០គ្រឿង និងម៉ូតូចំនួន ២១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

Post a Comment

Previous Post Next Post