សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ញើញអុជធូប ថ្វាយគ្រឿងសក្ការៈ នៅព្រះអង្គដង្កើរ ព្រះគម្លង់ លោកយាយពេញនៅវត្តភ្នំដូនពេញ រាជធានីភ្នំពេញ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនពលរដ្ឋកម្ពុជា ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នាព្រឹកថ្ងៃថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា ស៊ីណា ឃួងស្រេង លោកជំទាវ ហង់ ភារី អ៉ឹមសិទ្ធី លោកជំទាវ ទេព រង្សី ខៀវកញ្ញារិទ្ធ លោកជំទាវ ឈរ ណារី ត្រាំអ៉ីវទឹក និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាឡទាំង ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី តាមជួយអភិបាលប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេសបានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ និងសម្រេចរាល់បំណងប្រាថ្នា សូមឲ្យបានទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕
Tags:
ព័ត៌មានជាតិ