នាយសេនាធិការ​រង​ កងទ័ពជើងគោក​ មេបញ្ជាការរង បញ្ជាការដ្ឋាន​ វិស្វកម្ម អញ្ជើញផ្សព្វផ្សាយ​ ការងារអប់រំចិត្តសាស្ត្រ​ ដល់នាយ-ពលទាហាន ក្នុងទីបញ្ជាការដ្ឋាន​ វិស្វកម្ម​កងទ័ពជេីងគោក​


   នៅព្រឹកថ្ងៃសុក្រ​ ទី៥ ខែមេសា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ ទោ​គង់​ ប៉ក់​ នាយសេនាធិការ​រង​ កងទ័ពជើងគោក​ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ​ ការងារអប់រំចិត្តសាស្រ្ត​  ស្តីអំពី​ យុទ្ធសាស្ត្រ​ បញ្ចកោណ​-ដំណាក់កាលទី១ និងជោគជ័យនៃលទ្ធផលការងារសំខាន់ៗដែលរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧នៃរដ្ឋសភា​ សម្រេចបានក្នុងរយ:ពេល៦ខែដំបូងជូនដល់​នាយ-ពលទាហាន​ទាំងអស់​ ក្នុងទីបញ្ជាការ​ វិស្វកម្ម​។ 

ឯកឧត្តម​នាយសេនាធិការរង​ ក.ជ.គ ក្នុងឱកាសនោះ​ បានផ្សព្វផ្សាយ​ អំពីចំណុចសំខាន់ៗ​ អំពីយុទ្ធសាស្ត្រ​ បញ្ចកោណ-ដំណាក់កាលទី១​ និងបានផ្សព្វផ្សាយ​ ប្រសាសន៍សំខាន់ៗ​ របស់សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ដែលបានថ្លៃងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ កាលពីថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០២៤​ ស្តីអំពី​ សមិទ្ធផលលេខធ្លោនៃការអនុវត្តន៍គោលនយោបាយអធិភាពទាំង៦ចំណុច​ និងវិធានការគន្លឹះទាំង៥​។  

ឯកឧត្តមនាយសេនាធិការរង​ ក៏បានមានប្រសាសន៍បន្តថា​៖ យោធិនទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ ត្រូវចូលរួមអនុវត្តន៍យ៉ាងម៉ឹងម៉ាត់​ នូវរាល់បទរបស់រាជរដ្ឋាភិបាល​ ត្រូវភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែគោរព និងអនុវត្តឱ្យបានរាល់បទបញ្ជាថ្នាក់លើប្រគល់ជូន​ ត្រូវមានវិន័យល្អ និងក្រមសីលធម៌ថ្លៃថ្នូរ។ 

ឯកឧត្តមនាយសេនាធិកា​ររង​ បានថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ។ ឯកឧត្តម មេបញ្ជាការរង បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ៕













Post a Comment

Previous Post Next Post