ខេត្តកំពង់ស្ពឺ៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមកើបលុយដាក់ហោប៉ៅដូច មេមុនៗ កំពុងតែប្រព្រឹត្តអំពើពុករលួយដោយបានយកស្ថានីយជញ្ជីងថ្លឹងរថយន្តរបស់រដ្ឋ យកមកថ្លឹងឡានយកលុយទាំងយប់ ទាំងថ្ងៃ មិនក្រោម២០០ គ្រឿងនោះទេ ជាពិសេសរថយន្តដឹកក្រួស ដឹកខ្សាច់ជាដើម។ល។ ចូលយកលុយទៅបង់ជូនលោកមន្ត្រីស្ថានីយជញ្ជីង បើមិនបង់ទេ មានរថយន្តដេញចាប់ឲ្យបកក្រោយវិញដើម្បីផាកពិន័យ។ សូមឯកឧត្តម ឱម យិនទៀងជាប្រធានប្រឆាំងអំពើពុករលួយ( ACU )មេត្តាជួយដាក់ការស៊ើបអង្កេតទៅលើ ស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្ដោលដុំ ខេត្តកំពង់ស្ពឺផងទាន។ តើអញ្ចឹងម៉ែនអត់ លោក ប្រធាន ស្ថានីយជញ្ជីងកណ្ដោលដុំ ខេត្តកំពង់ស្ពឺ មានបានទទួលផលប្រយោជន៍ដោយបានយកលុយពីឡានដឹកថ្ម ដឹកគ្រួស ដឹកខ្សាច់ ធំៗដែរឬទេ?។ ប្រភពព័ត៌មានបានបន្តទៀតថា ការដឹកលើសទម្ងន់ឬក៏គ្រប់ទម្ងន់ត្រូវតែបង់លុយដូចគ្នាគ្រាន់តែលើសទម្ងន់បង់លុយច្រើនជាង។ ប្រជាពលរដ្ឋអ្នកបើករថយន្តធំៗ សូមស្នើសំុំទៅដល់លោក ស្រេង ឈួន ដែលជាប្រធានស្ថានីយជញ្ជីងទូទាំងប្រទេសមេត្តាជួយដាក់កម្លាំងជំនាញត្រួតពិនិត្យស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្ដាលដុំផង។ សូមបញ្ជាក់ថាផ្លូវជាតិលេខ៤ត្រូវបានខូចយ៉ាងដំណំដោយសារតែបុគ្គលមួយក្ដាប់តូចប្រព្រឹត្តអំពើពុករលួយគិតតែថ្លឹងរថយន្តយកលុយមិនបានចូលរួមថែរក្សាសម្បត្តិរដ្ឋ និងសម្បត្តិរួម ជាពិសេសមិនបានគោរព បទបញ្ជា របស់ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានមានប្រសាសន៍ណែនាំថាគ្រប់ ស្ថានីយជញ្ជីងទាំងអស់ ត្រូវគោរពនិងធ្វើតាមតួនាទីដែលបានប្រគល់ជូន ។ តែដោយឡែកមានមន្ត្រីគ្រាប់ល្ពៅមួយក្ដាប់តូច បានធ្វើឲ្យខូចខាតផ្លូវទាំងនោះ គិតតែប្រមូលលុយដាក់ក្នុងហោប៉ៅរបស់ខ្លួនដោយមិនបានគោរពនិងអនុវត្តតាមតួនាទី។ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី លោកបានរិះគិតរកជំនួយពីបរទេសដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ កសាង គេហៈរចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ល្អៗទុកដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ ចុះហេតុអ្វីបានជា លោក ប្រធានស្ថានីយជញ្ជីងកណ្ដោលដំ ខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីនៅទីនោះត្រូវរ៉ូវគ្នាគិតតែពីថ្លឹងរថយន្តយកលុយ.....!។ #សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយ ផ្សាយតែព័ត៌មានណាពិត។ ជាចុងក្រោយអង្គភាពគេហទំព័រ សុវណ្ណសិលា រង់ចាំទទួលគ្រប់ការរិះគន់ក្នុងន័យស្ថាបនា ដោយឡែកការសរសេរផ្សព្វផ្សាយលើបុគ្គលណាដែលពាក់ព័ន្ធក្នុងរឿងនេះតែប៉ុណ្ណោះ មិនមានគំនិតបង្ខូចកិត្តិយសឬមួលបង្កាច់បុគ្គលណាឡើយ តែបើបុគ្គលនោះគិតថាការផ្សព្វផ្សាយចេញទៅប៉ះពាល់កិត្តិយសមិនអាចទទួលយកបាន ដោយមិនបានប្រព្រឹត្តដូចក្នុងការសរសេរចុះផ្សាយអង្គភាពគេហទំព័រសុវណ្ណសិលា(www.svs-news.com) រង់ចាំទទួលធ្វើការបកស្រាយសារជាថ្មីរៀងរាល់ម៉ោងធ្វើការ៕
Tags:
ព័ត៌មានជាតិ