ល្បែងស៊ីសង(មាន់ជល់)ខុសច្បាប់ ១.កន្លែងក្នុង សង្កាត់ស្ទឹងមានជ័យ.២ ខណ្ឌមានជ័យ នៅតែបន្តបើកលេងអនាធិបតេយ្យ


   ភ្នំពេញ៖ បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានប្រាប់មកថា! បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(មាន់ជល់)ខុសច្បាប់ ១.កន្លែងស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ.២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។

ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ស្ទឹងមានជ័យ.២ ខណ្ឌមានជ័យ ដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែង ១.កន្លែងនេះ រួចអស់ហើយ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសងដូចជា(មាន់ជល់)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទៅលេងភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្តីប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងដូចជា(មាន់ជល់)ខុសច្បាប់ នៅលើទឹកដី ខណ្ឌមានជ័យ បានឡើយ។

ប្រភពបានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(មាន់ជល់)ខុសច្បាប់ ១.កន្លែងក្នុង សង្កាត់ស្ទឹងមានជ័យ.២ ខណ្ឌមានជ័យ ឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗ ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស ហើយនាំគ្នា ហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)ខុសច្បាប់ ១.កន្លែង ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ.២ គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ និងលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ជាបន្ទាន់ ដើម្បីពង្រឹងសន្តិសុខសង្គម។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕

Post a Comment

Previous Post Next Post