ការលម្អផ្លូវ​ និងសួនច្បារ​ ក្រុងសៀមរាប


  ទីក្រុងសៀមរាបបានផ្តល់គំរូមួយយ៉ាងល្អ បង្ហាញពីការយកចិត្តទុកដាក់ទៅលើអ្នកប្រើប្រាស់ផ្លូវក្នុងទម្រង់ផ្សេងៗគ្នា និងការគិតគូរពីសុខមាលភាពនៃការរស់នៅតាមយៈសួនបៃតងផងដែរ។

ក្រុងសៀមរាបបញ្ចប់នូវសមិទ្ធិផលនៃគម្រោងរៀបចំកែលម្អផ្លូវ ៣៨ខ្សែ ដើម្បីជួយសម្រួលចរាចរណ៍ បង្កើនសោភ័ណភាពទីក្រុង និងដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ផ្លូវតែម្តង។ ការកែប្រែឡើងវិញ និងការសាងសង់បន្ថែមនេះនឹងកែប្រែមុខមាត់ទីក្រុងសៀមរាបជាទីក្រុងគំរូមួយ សក្តិសមជាទីក្រុងគួរឱ្យចង់រស់នៅ និងជាទីក្រុងទេសចរណ៍ផងដែរ។ 

ក្នុងផ្លូវទាំង៣៨ខ្សែនោះ យើងសង្កេតឃើញផ្លូវសំខាន់ៗមួយចំនួននៅកណ្តាលក្រុងដែលបានគិតគូរយ៉ាងល្អលើការបែងចែកគន្លងប្រើប្រាស់បានច្បាស់លាស់ ជាក់ស្តែងតាមបណ្តោយផ្លូវហ្សាល ដឺហ្គោល(Charle De Gaulle) គេបានបែងចែកផ្លូវកង់សងខាងផ្លូវ កែលម្អសួនច្បារតាមផ្លូរ និងការរៀបចំការ៉ូឡាផ្លូវដើរបានល្អទៀតផង។ ផ្លូវជាតិលេខ៦ ដែលភ្ចាប់មកពីភ្នំពេញ មានទំហំទទឹងធំ ដែលសងខាងផ្លូវសុទ្ធតែមានគន្លងបែងចែកផ្សេងៗគ្នា សម្រាប់ចំណតឡាន ចំណតម៉ូតូ គន្លងផ្លូវថ្មើរជើង គន្លងថ្មើរជើងជនពិការ គន្លងផ្លូវកង់ និងមានការកំណត់ការលក់ដូរតាមចិញ្ចើមផ្លូវ និងដាំដើមឈើលម្អផងដែរ។ មិនតែប៉ុណ្ណោះ ការរៀបចំផ្លូវតាមបណ្តោយមាត់ស្ទឹងក៏បានគិតគូយ៉ាងខ្លាំងសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់ផងដែរ តាមរយៈការបែងចែកគន្លងបន្ថែម ការកំណត់ទីតាំងចំណតរថយន្ត និងម៉ូតូ ការកំណត់មិនឱ្យមានការបំពានការប្រើប្រាស់លើគន្លងផ្លូវដើរ ជាពិសេសគឺការរៀបចំកែលម្អសួនបៃតងតាមមាត់ស្ទឹង។

តើអ្នកចង់ឱ្យផ្លូវក្នុងទីក្រុងភ្នំពេញកែប្រែក្នុងទម្រង់បែបណាខ្លះ?

#ខេត្តសៀមរាប #កំណែទម្រង់ផ្លូវ #លំហបៃតង #ទីក្រុងវៃឆ្លាត #ទីក្រុងបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #ផ្លូវថ្មើរជើង #ផ្លូវជិះកង់ #ការអភិវឌ្ឍទីក្រុង

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC







Post a Comment

Previous Post Next Post