ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា! មានទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅចំណុច អូរសាម ក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិគគីរតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកអោយក្រុមញៀនល្បែងទៅលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
ប្រភពដដែលបានអោយដឹងថា! (គ្រូ ឈាន់ និងលោក អាង ម្ចាស់ផ្សារ)ជាម្ចាស់ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ឃុំបឹងល្វា ស្រុកសន្ទុក កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពេលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងមួយនេះ ជាឆ្នាំងបាយ របស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងអស់នោះ ផងក៏មិនដឹង?
ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ របស់ គ្រូ ឈាន់ និងលោក អាង ម្ចាស់ផ្សារ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ បែបនេះនោះទេ! ដែលធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕