លោក ពេញ កែម និងភរិយា បានរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករកីឡាការិនី ដែលទទួលជ័យលាភី ដើម្បីត្រៀមទៅប្រកួតនៅថ្នាក់ជាតិ


   ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន និងភរិយា បានរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករកីឡាការិនី ដែលប្រកួតទទួលបានជ័យលាភីនៅក្នុងខេត្តកំពង់ធំ ដើម្បីលើកទឹកចិត្តផ្ដល់កម្លាំងចិត្ត ដល់ពួកគាត់និងបន្តទៅប្រកួតនៅថ្នាក់ជាតិខាងមុខនេះ។

លោក ពេញ កែម បានលើកឡើងថា ក្រុមកីឡាសិស្ស មធ្យមសិក្សាចូលរួមប្រកួតថ្នាក់ខេត្តថ្ងៃទី០១-០៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ការប្រកួតក៏មានការសាមគ្គីរវាងក្រុមកីឡាករកីឡាការិនី មកពីវិទ្យាល័យអនុវិទ្យាល័យនៅតាមបណ្ដាលក្រុង/ស្រុក០៩ មកចូលរួមប្រកួតយកជ័យលភីថ្នាក់ខេត្ត ពេលប្រកួតបានជ័យលាភីហើយនិងត្រៀមទៅប្រកួតនៅថ្នាក់ជាតិពេលខាងមុខនេះ។

លោកអភិបាលក្រុងស្ទឹងសែន ក៏បានបន្តទៀតថា ក្រុមកីឡាករកីឡាការិនីទាំងអស់ ក្រោយពីប្រកួតទទួលបានជ័យលាភីហើយ ត្រូវតែត្រៀមខ្លួន រក្សាសុខភាពឱ្យបានល្អចៀសវាងកុំឱ្យមានជំងឺដែលប៉ះពាល់ដល់សុខភាព និងមានការទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូដែលដឹកនាំក្នុងការប្រកួតថ្នក់ជាតិខាងមុខនេះផងដែរ។ ក្នុងនោះផងដែរក្រុមកីឡាករកីឡាការិនីនៅក្រុងស្ទឹងសែនដែលមកប្រកួតមាន÷១-វិទ្យាល័យកំពង់ធំសរុប៧៦នាក់ ស្រី៤៩នាក់ ២-វិទ្យាល័យ ហ៊ុន សែនបល្ល័ង្កសរុប២២នាក់ ៣-វិទ្យាល័យស្ទឹងសែនសរុប០១នាក់ ស្រី០១នាក់ ៤-អនុវិទ្យាល័យដំរីជាន់ខ្លាសរុប០១នាក់ ៥-អនុវិទ្យាល័យកំពង់រទេះសរុប០២នាក់ ស្រី០១នាក់ ៦-អនុវិទ្យាល័យព្រៃតាហ៊ូសរុប០១នាក់ ៧-អនុវិទ្យាល័យកំពង់ក្របៅសរុប ០១នាក់ ស្រី០១នាក់។ សរុបរួម ១០៤នាក់ ស្រី៥២នាក់។

ជាចុងក្រោយលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានដឹកនាំក្រុមកីឡាករកីឡាការិនី មកប្រកួតនៅថ្នាក់ខេត្ត បានចំណាយពេលវេលា កម្លាំងកាយកម្លាំងចិត្ត ដើម្បីជួយដល់ក្រុមកីឡាករឱ្យមានភាពសាមគ្គី និងការទទួលខុសត្រូវទៅលើការប្រកួត។ សូមលើកទឹកចិត្តដល់ក្រុមកីឡាករកីឡាការិនីទាំងអស់ ត្រូវតែខិតខំបន្តទៀតក្នុងការទទួលយកជ័យលាភីនៅថ្នាក់ជាតិ ជូនខេត្តកំពង់ធំនាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមកីឡាករកីឡាការិនីនៅក្រុងស្ទឹងសែន ដែលយកទៅប្រកួតនៅថ្នាក់ជាតិ ទទួលជ័យលាភីពីលេខ១ ដល់លេខ៣ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។





















Post a Comment

Previous Post Next Post