សូមអបអរសាទរ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ត្រូវបានអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ បោះឆ្នោតអនុម័តយល់ព្រម នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤


   វិមានព្រឹទ្ធសភា៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ឡើងការពារ និងបំភ្លឺលើ “សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក” ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា។ ជាលទ្ធផល សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក​ ដែលមាន ១៨ជំពូក ២៧៥មាត្រា ត្រូវបានអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ អនុម័តទាំងស្រុងលើខ្លឹមសារទាំងមូលដោយឥតកែប្រែ​ ដោយទទួលបាន ៥៧សម្លេង នៃចំនួនសមាជិក សមាជិកាព្រឹទ្ធសភាទាំងមូល។











Post a Comment

Previous Post Next Post