ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុង ខណ្ឌចំការមន បានឲ្យដឹងថា! ម្ចាស់(ក្លឹបកីឡាស្នុកឃ័រ អេលីដ)១.កន្លែង នៅតាមបណ្តោយផ្លូវ៩៥ ខាងក្រោយ អតីត ក្រសួងដែនដីនគរនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហ៊ានបង្កប់ល្បែងសុីសង(បាញ់អាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ បើកលេងយ៉ាងសុខស្រួល ប្រហែលមានខ្នងបង្អែករឹងមាំ នៅពីក្រោយ និងមានឥទ្ធិពល ហើយមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់។
ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ខណ្ឌចំការមន ននាំគ្នាដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខណ្ឌចំការមន សម្ងំទទួល ផលប្រយោជន៍ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែងសុីសង មួយនេះ រួចហើយម៉េនទេ ទើបមានបើកល្បែងដូចជា(បាញ់អាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ទុកឲ្យអ្នកញៀនល្បែងចូលលេងភ្លូកទឹក ភ្លូកដី ទាំងយប់ទាំងថ្ងៃ មិនចាត់វិធានការបង្ក្រាប!នោះទេ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋរស់នៅក្នុង ខណ្ឌចំការមន នាំគ្នារិះគន់ចំៗថា! បើគ្មានការឃុបឃិត គ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងនិងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង(បាញ់អាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(ក្លឹបកីឡាស្នុកឃ័រ អេលីដ)១.កន្លែងនៅលើទឹកដី ខណ្ឌចំការមន បានឡើយ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ បានបន្ថែមទៀតថា! ម្ចាស់(ក្លឹបកីឡាស្នុកឃ័រ អេលីដ)១.កន្លែងក្នុង ខណ្ឌចំការមន លួចបង្កប់ល្បែងស៊ីសង(បាញ់អាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ឬមួយខ្លាចបាត់បង់ផលប្រយោជន៍ ផងក៏មិនដឹង ?
ហេតុនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ខណ្ឌចំការមន គូរត្រួតពិនិត្យ និងបង្រ្កាប! ឡេីងវិញផង ចំពោះ ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ បង្កប់នៅក្នុង(ក្លឹបកីឡាស្នុកឃ័រ អេលីដ)១.កន្លែងខាងលើ កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុង ខណ្ឌចំការមន មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហាអសន្តិសុខសង្គម និងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារ ជាដើម។
ប្រជាពលរដ្ឋក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ បានអំពាវនាវទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីនគរបាលក្រោមឱវាទ ទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងស៊ីសង(បាញ់អាប៉ោង)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង(ក្លឹបកីឡាស្នុកឃ័រ អេលីដ)១.កន្លែងក្នុង ខណ្ឌចំការមន នេះផង។ គ្រប់គ្រងដោយ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ជាបន្ទាន់ដើម្បីបង្រឹងសន្តិសុខសង្គម៕