ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅសាលាសន្និសីទចតុម្មុខ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងសាកល្បងទស្សនីយភាពរបាំ ជូនលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ទស្សនីយភាពរបាំខាងលើនេះ នឹងត្រៀមសម្តែងក្នុងកម្មវិធី "រាត្រីសមោសរសំពត់បត់ខ្មែរ" ជូនទស្សនិកជនទស្សនា នាល្ងាចថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។
នាឱកាសអញ្ជើញទស្សនាការសម្តែងសាកល្បងនូវទស្សនីយភាពខាងលើ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក៏បានអញ្ជើញទស្សនាពិព័រណ៍សិប្បកម្មខ្មែរ។ ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃទី១-៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង: ៩ ព្រឹក ដល់ ៦ ល្ងាច ចូលទស្សនាដោយសេរី៕
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ