ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការធ្វើបាតុកម្មរបស់កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវចំការដូង(២១៧) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នេះ បានឈានដល់ការបិទផ្លូវសាធារណៈលេខ ២១៧ សង្កាត់ព្រែកជ្រៃ ខណ្ឌដង្កោ បង្កឱ្យមាន ការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបញ្ឈប់សកម្មភាពនេះ ជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សា សណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ