នារសៀលថ្ងៃសៅរ៍ ៩រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុង ពិធីបុណ្យផ្កាប្រាក់សាមគ្គីមេធាវី នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបុណ្យផ្កាសាមគ្គីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមដោយអតីតប្រធានគណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកទាំងអស់របស់គណៈមេធាវី ដើម្បីប្រមូលបច្ច័យសាងកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ តាមសំណូមពររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគណៈកម្មការសាលា គណៈកម្មការអាចារ្យវត្ត និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តមប្រធាន និងលោកជំទាវ សូមឧទ្ទិសមគ្គផលនៃបុណ្យផ្កាសាមគ្គីនេះ ជូនចំពោះសហភាតាមេធាវីដែលបានទទួលមរណភាព និងសូមជូនបុណ្យកុសលដល់អតីតប្រធានគណៈមេធាវីគ្រប់អាណត្តិ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកទាំងអស់របស់គណៈមេធាវី សូមទទួលបាននូវចំណែកបុណ្យស្មើៗគ្នា ទទួលបាននូវសុខភាពល្អ និងសមប្រកបតែពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
*សូមបញ្ជាក់ផងដែរថា នេះជាពិធីបុណ្យសាមគ្គីលើកទី១ ដែលគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ ចាប់តាំងអំពីថ្ងៃដែលបង្កើតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៥។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!