ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ របស់ លោក(ឡេង)មួយកន្លែងក្នុង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប.!


     ខេត្តឧត្តរមានជ័យ៖ មានសេចក្តីរាយការណ៍មកថា! មានទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅចំណុចចំការស្វាយ ចូលតាមផ្លូវអង់តែន០១១ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លួកទឹក ភ្លួកដី តែលោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ នៅសម្ងំស្ងៀម មិនឃើញអោយកូនចៅចុះបង្ក្រាបឡើយ! តើមានហេតុអ្វីទៅ.!។

ជាមួយគ្នានេះ ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ របស់លោក(ឡេង)នៅចំណុចចំការស្វាយ មួយកន្លែងក្នុងទឹកដី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ដែលធ្វើអោយគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ព្រោះខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។

ប្រភពដដែលអោយដឹងទៀតថា! ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ របស់លោក(ឡេង)ដែលមានទីតាំងខាងលើ កៀងគរក្រុមញៀនល្បែងអោយចូលលេងភ្នាល់ចាក់លុយ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ធ្វើអោយប៉ះពាល់ពលរដ្ឋរស់នៅតំបន់នោះ មានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម..!។

ហេតុនេះហើយ ប្រជាពលរដ្ឋរស់នៅ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ បានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន កន្លងមកនោះ.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ

ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងសង្វៀនល្បែង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ របស់លោក(ឡេង)មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើនេះ ផងទាន .!។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២,បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយ លោកអភិបាល នៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។


Post a Comment

Previous Post Next Post