ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


នាថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូគណៈមេធាវី ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ គឺជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជម្រុញធុរកិច្ច និងការវិនិយោគសំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់កំពុងតែបន្តប្រឈមភាពមិនប្រាកដប្រជា។ កម្មវិធីពិសេសនេះក៏ឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ, ការអភិវឌ្ឍឧស្សាហកម្ម, ការស្ដារកំណើនសេដ្ឋកិច្ច និង ការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និង គោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ពិសេស ការអនុវត្តផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងផងដែរ។

ពិធីនេះ  ប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខា ខេត្តព្រះសីហនុ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬  JOIN!










Post a Comment

Previous Post Next Post