ខេត្តកែប៖ នាយប៉ុស្តិ៍ស្នាក់ការសន្តិសុខកោះពោធិ៍ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស ប្រាប់ថា នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជានេសាទដែលស្នាក់នៅកោះពោធិ៍ បានរាយការណ៍មកស្នាក់ការសន្តិសុខកោះពោធិ៍ ថាមានករណីត្រីផ្សោតងាប់ នៅផ្តុំចុងពយខាងលិចកោះពោធិ៍ ក្រោយទទួលបានដំណឹងនេះ កម្លាំងស្នាក់ការសន្តិសុខកោះពោធិ៍ ខេត្តកែប បានសហការជាមួយ ប៉ុស្តិ៍នគបាលព្រំដែនទឹក ប្រចាំការកោះពោធិ៍ អង្គការអភិរក្សសមុទ្រកម្ពុជា ចុះទៅកន្លែងកេីតហេតុពិតជាមានករណីកេីតឡេីងមែន លក្ខណៈរបស់ត្រីផ្សោត ទម្ងន់ប្រហែល ៨០Kg បណ្តោយ ១ម៩០ ទទឹង ១ម។ មូលហេតុនៃការងាប់ មិនមានស្លាកស្នាមអ្វីគួរឱ្យគត់សម្គាល់ទេ អាចមកពីអាយុចាស់ងាប់ ក្រោយពីពិនិត្យរួច ក្រុមការងារបានយកសពត្រីនោះកប់ទៅនៅក្នុងដី។
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ