ខេត្តកំពង់ធំ៖ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយចន្ទី មួយកន្លែងក្នុងភូមិសាស្រ្ត ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកអោយក្រុមញៀនល្បែងទៅលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នានៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប.!។
ថ្មីៗនេះមានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា! មានម្ចាស់ទីតាំងសង្វៀនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់ នៅក្នុងចំការស្វាយចន្ទី មួយកន្លែងក្នុង ឃុំគគីរធំ ស្រុកបារាយណ៍ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬមួយទប់ស្កាត់នោះឡើយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងបវង់ល្បែងនេះ ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងអស់នោះ ហើយមើលទៅ.!។
ជាមួយគ្នាន ម្ចាស់សង្វៀនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ដែលមានទីតាំងខាងលើ កៀងគរក្រុមញៀនល្បែងអោយចូលលេងភ្នាល់ដាក់ប្រាក់ ចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋរស់នៅក្បែរៗនោះ មានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា រជាដើម.!។
ជុំវិញបញ្ហានេះហើយ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅក្នុងចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ.!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់អោយលោកអភិបាល នៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ? និងមានបញ្ហាប្រឈមនិងដកចេញពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយ.!។