ពលរដ្ឋស្នើរសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចស្រុកស្វាយទាប មេត្តាមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញមួយកន្លែងនៅផ្ទះឈ្មោះ រក្សា ផង


    ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានរាយការណ៍មកថាមានទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ មួយកន្លែងកំពុងបើកលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ ទីតាំងបនល្បែងមួយនេះស្ថិត នៅផ្ទះលក់កាហ្វេ ដែលម្ចាស់មានឈ្មោះ រក្សា នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង តាមបណ្ដោយផ្លូវ ជាតិលេខ១ ទល់មុខនឹងការ៉ាស់សាំងហេងហាក់ ។

ប្រភពបន្តថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញក្រុមអ្នកមានល្បែងតែងតែចេញចូលមកលេងគគ្រឹក គគ្រេងយ៉ាងអាណាធិបតេយ្យដោយមិនខ្វល់ខ្វាយឬខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយដោយលេងជាចំហតែម្ដងសកម្មភាពបែបនេះធ្វើឲ្យប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងខ្លាំងថាអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានអសមត្ថភាពក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមរំលឹកថា កាលថ្ងៃទីខែកញ្ញាឆ្នាំ២០២០កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង២៥ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំង នោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប៉ុន្តែបទបញ្ជានេះអនុវត្តបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះក៏សាបរលាបទៅវិញ។

ប្រជាពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ស្រុកស្វាយទាប និងចុះបង្ក្រាបទទីតាំងបនល្បែងសុីសងមួយនេះ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕




Post a Comment

Previous Post Next Post