ទីតាំងល្បែងស៊ីសងឆ្នោតឡូតូលេងយ៉ាងកក្រើក មន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់!!


    ខេត្តកណ្តាល៖ ទីតាំងល្បែងស៊ីសង ឆ្នោតឡូតូមួយកន្លែង កំពុងបើក យ៉ាងកក្រើកដ៏ដែល ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅគ្មានខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។ ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាតើម្ចាស់ទីតាំងកំពុងតែផ្គើននិងមុខរាជរដ្ឋាភិបាលឬមន្ត្រីមូលដ្ឋានជាពិសេសលោវរសេនីយ៍ឯក យី វណ្ណដា នគរបាលក្រុងតាខ្មៅ។

កន្លងមកថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជា ឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងឆ្នោតឡូតូទាំងអស់ទោះមានច្បាប់ឬក៏មិនមានច្បាប់ទូទាំងប្រទេស។ 

ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងឆ្នោតឡូតូទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។ 

ប្រជាពលរដ្ឋរស់នៅសង្កាត់តាខ្មៅក្រុងតាខ្មៅសូមសំណូមពរដល់ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង! ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរក្សាសន្តិសុខ សុខវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/ស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់ និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះ ព្រោះថាល្បែងស៊ីសងជាដើមចមបង្កើតបទល្មើស។



Post a Comment

Previous Post Next Post