ភ្នំពេញ៖មានសេចក្ដីរាយការណ៍មកថាទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញខុសច្បាប់ មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវរទេះភ្លេីង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដៃឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប ឬមួយខ្លាចបាត់បង់ផលប្រយោជន៍។
ប្រភពច្បាស់ការបានបន្តទៀតថា៖ ទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប!។
ទាក់ទិនទៅនិងទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ នៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ គេឃើញក្រុមអ្នកលេងនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភ សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។
ហេតុនេះ ពលរដ្ឋបានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តកន្លងមក ។
ដូច្នេះហើយពលរដ្ឋសំណូមពរ លោកអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន។
ពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមជួយចិត្តមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យហាមឃាត់នឹងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសមត្ថភាពផងទាន ។
#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕