កងពលតូចអន្តរាគមន៍លេខ៨ ទទួលបាន រថយន្តគិលានសង្គ្រោះ ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត


   ខេត្តព្រះវិហារ៖ ឯកឧត្តម គីម ប៊ុនថាន ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ពិធីប្រគល់រថយន្តគិលានសង្គ្រោះ ចំនួន ១គ្រឿង ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហាន នាយទាហារង ជាច្រើនរូមចូលរួមផងដែរ។

ក្នុងពិធីនោះផងដែរ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការបញ្ជាក់អំពីសកម្មភាពតាមព្រំដែន ដោយសង្ខេបជូនគណៈប្រតិភូ ព្រមទាំងបានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ដោយស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពារ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពារ រាជរដ្ឋាភិបាល និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយក្នុងក្របខ័ណ្ឌនៃ《យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១》របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភរថយន្តគិលានសង្គ្រោះ ១គ្រឿង ដល់អង្គភាព ដើម្បីបម្រើការងារផ្នែកសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់ ដល់កងទ័ព គ្រួសារទ័ព អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលា ។ ឯកឧត្ដម គីម ប៊ុនថាន បានធ្វើការថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរក្សាការពារសុខសន្តិភាព និងការកសាងសមត្ថភាព ចូលរួមអភិវឌ្ឍន៍ទាំងក្នុងអង្គភាព និងនៅក្នុងភូមិសាស្ត្រដែលអង្គភាពខ្លួនទទួលខុសត្រូវបានយ៉ាងល្អប្រសើរ ។

ឯកឧត្តម គីម ប៊ុនថាន បានធ្វើការរំលឹកឡើងវិញ ដល់អង្គភាព ក៏ដូចជាវរសេនាតូចចំណុះទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ថែទាំ អាវុធយុទ្ធភ័ណ្ឌ លេណដ្ឋាន និងគ្រឿងបំពាក់ទាំងអស់ ឲ្យបានខ្ពស់ជៀសវាងបាត់បង់ និងកើតឡើងដោយប្រការណាមួយ ជាយថាហេតុ ៕




Post a Comment

Previous Post Next Post