ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ័ ទៀ សីហា ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានសម្រេច លុបឈ្មោះ មេបញ្ជាការរង ២រូប ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។នាយទាហាន ២ រូបដែលត្រូវបណ្តេញចេញពីក្របខណ្ឌរួមមាន ៖ ទី១/ វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទព័ជើងទឹក។ ទី២/ វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ