ក្រៅពីហេដ្ឋារចនាសម្ព័នរូបវ័ន្តចាំបាច់ សហគមន៍ ISI វ៉េងស្រេង បានបង្កើតឡើងដោយកចិត្តទុកដាក់ លើសេវាចាំបាច់សម្រាប់ការស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល ដោយអនុវត្តតាមប្លង់នគរូបនីយកម្មសហសម័យ បង្កើតជាលំនៅឋាន ស្អាត ផ្សារសហគមន៏ ប្រកបដោយអនាម័យ មជ្ឈមណ្ឌលកីឡាសមល្មម លំហសាធារណ:ទូលាយសម្រាប់អ្នករស់នៅក្នុងសហគមន៏ និងលំហបៃតងសមស្រប ដែលបង្កើតបានជាបរិស្ថានរស់នៅដ៏ទាក់ទាញ ។
ប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ ដែលរស់នៅតំបន់វ៉េងស្រេង ទទួលបានប្រយោជន៍ពីសហគមន៏ ISI វ៉េងស្រេង ។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៏នេះ បាន បម្រើប្រយោជន៏ដល់សហគមន៏សេដ្ឋកិច្ច នៃតំបន់វ៉េងស្រេងទាំងមូល ។ នេះជាទស្សនទាននៃ “សហគមន៏សហសម័យ “ ប្រកបដោយភាពទាក់ទាញ ដែលអាចយកជាគំរូបាន ៕
ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤#ចុះបញ្ជីដីធ្លីបញ្ចប់ #កអក #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
Tags:
ព័ត៌មានជាតិ