ទីតាំងល្បែងសុីសង ប្រភេទ(ហ្គេម)អនឡាញ ជ្រកក្រោមស្លាកយីហោ”ផូជីង កម្ពុជា ក្រុមហ៊ុនវិនិយោគ”មួយកន្លែងក្នុងទឹកដី សង្កត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ ពលរដ្ឋស្នើអោយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យផង.!


    ភ្នំពេញ៖តាមសេចក្តីរាយការណ៍មថា! ទីតាំងល្បែងសុីសង ប្រភេទ(ហ្គេម)អនឡាញ ជ្រកក្រោមស្លាកយីហោ”ផូជីង កម្ពុជា ក្រុមហ៊ុនវិនិយោគ”មួយកន្លែង តាមបណ្តោយផ្លូវ១១៣ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង តែលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះបង្ក្រាបឡើយ! តើមានហេតុអ្វីទៅ ទាន?

ជាមួយគ្នានេះ ម្ចាស់ទីតាំងល្បែងសុីសង ប្រភេទ(ហ្គេម)អនឡាញ ជ្រកក្រោមស្លាកយីហោ”ផូជីង កម្ពុជា ក្រុមហ៊ុនវិនិយោគ”មួយកន្លែងក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបនោះទេ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងខុសច្បាប់មួយនេះ ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងក៏មិនដឹង.!។

ប្រភពដដែលអោយដឹងទៀតថា! ទីតាំងល្បែងសុីសង ប្រភេទ(ហ្គេម)អនឡាញ ជ្រកក្រោមស្លាកយីហោ”ផូជីង កម្ពុជា ក្រុមហ៊ុនវិនិយោគ”ដែលមានទីតាំងខាងលើ លឺគេថា!មានអ្នកកាងនៅពីក្រោយជាមន្ត្រី រហ័សនាម(៧២)គេសង្ស័យជាមន្ត្រីនៅសាលាខណ្ឌ បានគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្រ្កាប! ធ្វើអោយពលរដ្ឋ មានការភ័យខ្លាចយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្មនិងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ។ល។

ជាវិញបញ្ហានេះហើយ ដែលធើ្វអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ.!។

ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងសុីសង ប្រភេទ(ហ្គេម)អនឡាញ ជ្រកក្រោមស្លាកយីហោ”ផូជីង កម្ពុជា ក្រុមហ៊ុនវិនិយោគ”មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន !។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២,បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយ លោកអភិបាល នៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ! និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

Post a Comment

Previous Post Next Post