ទីតាំងល្បែងស៊ីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ នៅក្នុងខណ្ឌឫស្សីកែវ ឃើញបើកលេងយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់.!


    ភ្នំពេញ៖ទីតាំងល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ម្ចាស់តែមួយតែដូរទីតាំងជាច្រើនកន្លែង

ទីតាំងមូលដ្ឋាន ខណ្ឌឬស្សីកែវ ..រួមមាន.!

(ទី១)នៅភូមិលូ សង្កាត់ស្វាយប៉ាក .!

(ទី២)នៅចំណុចកុងសុីកាប់ជ្រូក ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ .!

(ទី៣)នៅម្តុំរោងចិញ្ចឹមទា ក្រោយវត្តទួល សង្កាត់គីឡូម៉ែត្រលេខ៦ .!

(ទី៤)នៅក្រោយផ្សារសាមគ្គី ស្ថិតនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ..! ទីតាំងបនល្បែងនេះ ស្ថិតក្នុងទឹកដី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ

រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប! ខណៈបនល្បែងសុីសងនៅតែបន្តបើកលេងអនាធិបតេយ្យ.!។

បើតាមសេចក្តីរាយការណ៍មកថា! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”នៅខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក មិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ បានលាភសក្ការៈហើយមើលទៅ.!។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា! សង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាបមានទីតាំងខាងលើ ក្រុមញៀនល្បែងចូលលេងភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះ រាប់.លានរៀល ដល់ រាប់.ពាន់ដុល្លារ ឯណោះហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជាលួច.ឆក់.ប្លន់.និងអំពើ ហិង្សាក្នុងគ្រួសារ ជាដើម.!។

អាស្រ័យហេតុ!នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្ដស្នងការរងជាស្នងការនគរបាលរាជធានីភ្នំពេញជាពិសេស ឯកឧត្តមឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

មេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាប! ទីតាំងល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ស្ថិតក្នុងខណ្ឌឫស្សីកែវខាងលើនេះ ស្របតាមគោលនយោបាយភូមិ.ឃុំ.សង្កាត់ខណ្ឌ មានសុវត្ថិភាព.ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។






Post a Comment

Previous Post Next Post