កាសុីណូ”ធីជីហ្គេនទីង ” ស្ថិតនៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា មណ្ឌលគីរី បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!


   មណ្ឌលគីរី៖ប្រភពពីប្រជាពលរដ្ឋស្រុកកែវសីមាបានអោយដឹងថា៖ លោក ង៉ាន់ សារ៉ា វុធ ប្រធានច្រកទ្វារទ្វេភាគី”ឡាប៉ាខេ”និងលោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា រួមទាំងលោក អួង ហេង អធិការដ្ឋាននគរបាលស្រុកកែវសីមា ធូរលុងបើកដៃអោយពលរដ្ឋខ្មែរនិងជន ជាតិវៀតណាមញៀនល្បែងឆ្លងដែនចូលមកដីខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ ដែលមាន ជល់មាន់. បៀ. អាប៉ោង.យូគីនិងល្បែងច្រើនប្រភេទទៀត បើកបង្កប់នៅក្នុងកាសុីណូ”ធីជីហ្គេនទីង” បើកអោយក្រុមញៀនទាំងនោះចូលលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងកាសុីណូ”ធីជីហ្គេនទីង” នៅក្បែរច្រកឡាប៉ាខេ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រីឯអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ។ រាល់ថ្ងៃគេសង្កេតឃើញពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែន ចូលមកដីខ្មែរចេញចូលមក លេងល្បែងសុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់សម្គាល់ខ្លះលក់ទ្រព្យសម្បត្តិគ្មានសល់ចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារគ្មានសល់ក្នុងមួយថ្ងៃៗពេលចាញ់ ល្បែងអស់ច្រើនប្រើអំពើហិង្សាដល់ក្រុមគ្រួសារទៀតផង។

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូ “ធីជី ហ្គេនទីង “នោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរលួច. ចោរ ឆក់ចោរប្លន់.ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះឯង។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិនឹងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈ កម្មការបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស នីតិកាលទី៧ មេត្តាចាត់ មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើនេះអោយមាន ប្រសិទ្ធភាពផង ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលដោយក្រសួងមហា ផ្ទៃ។

ដូច្នេះហើយលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចាត់វិធានការទប់ស្កាត់និងបង្ក្រាប ម្ចាស់កាស៊ីណូធីជីហ្គេនទីង កំពុងបើកអោយពល រដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែងស៊ីសងដោយសេរី អោយមានប្រសិទ្ធភាពផង ព្រោះម្ចាស់កាសុីណូ”ធីជីហ្គេនទីង” នៅក្បែរច្រក”ឡាប៉ាខេ” កំពុងបើកដៃអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចេញចូលលេងល្បែងផ្ទុយពីច្បាប់អនុញ្ញាត។

ប្រភពបានបន្ថែមថា ល្បែងស៊ីសង ជល់មាន់ បៀ អាប៉ោងយូគីនិងល្បែងជាច្រើនប្រភេទទៀតដែលកំពុងបើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេស ន៍វៀតណាតឆ្លងដែនចូលលេងល្បែងយ៉ាង    អនាធិបតេយ្យបើគ្មានការបើកដៃពីអាជ្ញាធរនិងសមត្ថកិច្ចខេត្តមណ្ឌលគីរីម្ចាស់សង្វៀនមាន់ជល់ បៀអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀតមិនអាចបើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ វៀតណាតឆ្លងដែនមកដីខ្មែរចូលលេងល្បែងយ៉ាងគឃ្លើនបាននោះទេ។

ដែលបញ្ហានេះលោក ឡោ សុខា ស្នងការនគរ បាលខេត្តមណ្ឌលគីរី លោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាបម្ចាស់ កាសុីណូ “ធីជីហ្គេនទីង”នៅក្បែរច្រកឡាប៉ាខេ” ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌ លគិរី អោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕





Post a Comment

Previous Post Next Post