ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពត ឱ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹម សុខភាពល្អ ហើយកូនចៅប្រជាពលរដ្ឋបានចូលសិក្សា និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា


      ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្តេជ្ញាបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពត ឱ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ដើម្បីធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តនេះមានស្នាមញញឹម សុខភាពល្អ ហើយកូនចៅប្រជាពលរដ្ឋបានចូលសិក្សា និងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាព្រមទាំងមានអនាគតល្អគ្រប់ៗគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មើលឃើញពីសក្តានុពលតំបន់ឆ្នេរនៅក្នុងខេត្តព្រះសីហនុ កំពត កែប និងកោះកុង ដែលត្រូវរួមគ្នាអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត សំដៅឱ្យពលរដ្ឋមានជីវភាពរស់នៅល្អប្រសើរ មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងកូនចៅបានទៅសិក្សារៀនសូត្រទាំងអស់គ្នា ដែលកត្តាទាំងនេះនឹងជំរុញឱ្យកម្ពុជាឈ្នះជារៀងរហូត ហើយសន្តិភាពនឹងស្ថិតនៅជាមួយយើងទាំងអស់គ្នាជានិរន្តន៍។

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត

៥ មករា ២០២៤

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#MLMUPC




Post a Comment

Previous Post Next Post