ល្បែងស៊ីសងមាន់ជល់ខុសច្បាប់តាមប្រព័ន្ធអនឡាញស្ថិតនៅក្នុងសង្កាត់កំពង់បាយ បើកលេងភ្នាល់យ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!


    ខេត្តកំពត ៖ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចអោយថ្នាក់ក្រោមជាតិអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់។ដោយឡែកអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបណ្ដោយអោយមានល្បែងសុីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ស្ថិតនៅក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុង “តារាងបាល់ទះ” គ្មានស្លាកយី ហោ ស្ថិតនៅភូមិកំពង់បាយត្បូង និង ភូមិកំពង់បាយ កំពុងគៀងគរប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងចេញចូលលេងដោយសេរីយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរមានសមត្ថ កិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាបនោះទេ! មហាជនរិះគន់និងដាក់ការសង្ស័យថា ប្រហែល អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះបានទទួលលាភសក្ការៈនិងផលប្រយោជន៍ពីម្ចាស់បនល្បែងនោះហើយទេដឹង? ទើបមិនធ្វើការបង្រ្កាបទុកអោយម្ចាស់បនល្បែងបើលេងតាមអំពើចិត្តមិនព្រមបង្រ្កាបសោះ ។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា ល្បែងសុីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធ អនឡាញនេះបើកលេងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល  ស្រែក ហ៊ោកញ្ជ្រៀវត្រហឹងកងរំពងយ៉ាងអនាធិប តេយ្យចំណែកឯលោកអភិបាលក្រុងកំពតនិងលោកអធិការក្រុងកំពត នាំគ្នារក្សាភាពស្ងៀមស្ងាត់! បណ្ដែតបណ្ដោយអោយទីតាំងនោះនៅតែបន្តបើកអោយក្រុមអ្នកញៀនល្បែងចេញចូលលេងគគ្រឹក គគ្រេងយ៉ាងអនាធិបតេយ្យ ដដែលធ្វើឲ្យពលរដ្ឋដែលរស់នៅក្បែរមូលដ្ឋានមានការព្រួយ បារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរលួច. ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមសុំណូមពរដល់លោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតនិងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតមេត្តាចាត់មន្រ្តីក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបទីតាំងល្បែង សុីសងមាន់ជល់ខុសច្បាប់តាមប្រព័ន្ធអន ឡាញដែលស្ថិតនៅក្នុងភូមិកំពង់បាយត្បូងនិងភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ក្នុងតារាងបាល់ទះអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផៃ្ទផងទាន។

#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Post a Comment

Previous Post Next Post